ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានយកសំណាកអាជីវករ ខាងកើតផ្សារ អូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, លទ្ធផលតេស្តរហ័ស ក្នុងចំណោមអ្នកធ្វើតេស្ត ៥០នាក់ គឺអវិជ្ជមានទាំងអស់ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនបន្ថែមទៀត ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ។
សូមជម្រាបជូនថា , ស្ថានភាពជំងឺ កូវីដ-១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១៖
-អ្នកឆ្លងថ្មី ចំនួន ៦៣៧ នាក់
-ជាសះស្បើយ ចំនួន ៤៦៩ នាក់
-អ្នកស្លាប់ ចំនួន ១៤ នាក់ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ៕
ដោយ៖ សិលា