ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម”នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប !

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

រដ្ឋបាលខេត្តសម្រេច: ត្រូវបានបិទខ្ទប់ និងកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដូចខាងក្រោម៖

– សង្កាត់ស្លក្រាម

– សង្កាត់ស្វាយដង្គំ – សង្កាត់គោកចក

– សង្កាត់ជ្រាវ

– សង្កាត់សាលាកំរើក

– សង្កាត់ស្រង៉ែ

៖ គ្រប់ភូមិ ,ភូមិតាភុល ,ភូមិមណ្ឌល១ ,ភូមិស្វាយដង្គំ ,ភូមិស្ទឹងថ្មី ,និងភូមិគ្រួស, ភូមិត្រពាំងសេះ , ភូមិខ្នារ, ភូមិនគរក្រៅ ,ភូមិទក្សិណខាងត្បូង ,និងភូមិវាល

ភូមិតាវៀន ,ភូមិព្រៃធំ ,និងភូមិស្រង់

សង្កាត់ទឹកវិល , ភូមិសណ្តាន់ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ គិត ចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេច ជាថ្មី។

ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធនៃ សេចក្ដីសម្រេចនេះ៕

ដោយ ៖ សិលា


ចែករំលែក៖