ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តសន្ធររង្សី ហៅ(វត្តត្រើយព្រែក)

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី​ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមាន អញ្ជើញចូលរួមពីលោក​ លោក​ស្រី​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសន្ឋររង្សី (វត្តត្រើយព្រែក) ស្ថិតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

បើ​តាមការបញ្ជាក់ពីរដ្ឋបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​​ ការកាន់បិណ្ឌវេនទី២ នៅវត្តសន្ឋររង្សី (វត្តត្រើយព្រែក) ស្ថិតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់នេះ​ គឺដើម្បីធ្វើការឧទ្ទិសមគ្គផល កុសលផលបុណ្យជូនមាតា បិតា ញាតិកាទាំងប្រាំពីរសន្តាន -ក៏ដូចជាអតីតយុទ្ធជនស្នេហាជាតិ និងអ្នកស្លាប់ដោដោយសារជំងឺកូវីដ-១៩ សូមឲ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ មកទទួលយកកុសលផលបុណ្យ និងបានទៅកើតក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ 

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមឱ្យពុទ្ធបរស័ទទាំងអស់ដែលមកកាន់បិណ្ឌ តាមវត្តអារាមនានាៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ ការពារ  និង ៣កុំ»៕

ដោយ​៖សហការី​


ចែករំលែក៖