ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន : “ មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា,  “ មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)” បានរៀបចំជំនួបលើកដំបូងថ្ងៃនេះ នៅស្ថានទូតវៀតណាមនៅភ្នំពេញ។ នេះពិតជាគំនិតផ្តួចផ្តើមដ៏ល្អ ដើម្បីជម្រុញការផ្សព្វផ្សាយរបស់ ARMAC និងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធពង្រឹងទំនាក់ទំនងកាន់តែជិតស្និត ក្នុងការរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌។ 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបន្តថា, ARMAC បានសម្រេចសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដោយសារតែមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូផ្សេងៗ។ កម្ពុជាតែងតែវាយតម្លៃខ្ពស់ដល់ការងាររបស់ ARMAC ហើយនឹងបន្តគាំទ្រយន្តការនេះ ជាពិសេសក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖