ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ទទួលអំណោយមនុស្សធម៌​ពីលោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ ដោយបានទទួលព័ត៌មាន​ និងរាយការណ៍ពីក្រុមការងារអំពីការខ្វះខាតជីវភាព​ របស់បងប្អូនប្រជាពលរដ្ឋចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលវីរុសកូវីដ-១៩​ នៅព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ បានអញ្ជេីញ​ដឹកនាំក្រុមការងារដេីម្បីចុះផ្តល់អំណោយជាថវិកា​ គ្រឿងឧបភោគ​ បរិភោគ​ និងសម្ភារប្រេីប្រាស់ចាំបាច់មួយចំនួនទៀត​ ដេីម្បីចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ​ដែលជួបការខ្វះខាតជីវិភាពពិតប្រាកដ​។ 

បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ស​ ថេត​ បានថ្លែង​ឱ្យ​ដឹង​ថា​ ការចុះនេះត្រូវបានចែកជាក្រុមតូចៗចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដោយអនុវត្តឲ្យបានត្រឹមត្រូវ ៣ការពារ ៣កុំ។ 

ជាមួយគ្នានេះ​ លោកប្រធាន​ក្រុមការងារ​ បានបញ្ជាក់ថា​ មានតែគណបក្សប្រជាជនកម្ពុជា​ តែប៉ុណ្ណោះដែលតែងតែយកចិត្តទុកដាក់​ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ជាពិសេសដោះស្រាយបញ្ហាប្រឈម​ នៅប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលខ្វះខាតជាក់ស្តែង ៕

ដោយ​៖សហការី​


ចែករំលែក៖