ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងលើកទី១ ដូសទី១ ដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រួមនឹងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងលើកទី១ ដូសទី១ ដល់កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ដោយឡែកលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរទី២៥ ខែកញ្ញា ឆ្នាំ២០២១បានបើកកិច្ចប្រជុំ ដាក់ផែនការអនុវត្តន៍

១- សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

២- ការរៀបចំប្រគេន ប្រគល់ទេយ្យវត្ថុ ជូនព្រះសង្ឃ អាចារ្យទាំង ២៥៦វត្ត ទូទាំងខេត្ត 

៣- ត្រួតពិនិត្យផែនការគ្រប់គ្រងក្នុងពេលមានគ្រោះទឹកជំនន់កើតឡើង ។

សូមជម្រាបថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,៧០%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៧០,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖