ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណ:ដែលរូបគាត់បានបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្ត កំពុងបើកបត់ទទឹងផ្លូវយ៉ាងពេញទំហឹងចំកណ្ដាលរថយន្តបណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលផ្កាប់មុខរងរបួសធ្ងន់ចូលពេទ្យ។
តាមសមត្ថកិច្ចជំនាញមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៤០នាទីព្រឹក ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចណ៍ ០១ ករណី កើតឡើងរវាងម៉ូតូនិងរថយន្ត លើផ្លូវលេខ៥៧ នៅចំណុចមុខកាស៊ីណូស៊ុបភើរិច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសមត្តកិច្ចមូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹងកាច់បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យខូចខាតម៉ូតូ ០១គ្រឿង និងមនុស្សរងរបួសធ្ងន់០១ នាក់។ អ្នកបើកបរម៉ូតូមានឈ្មោះ បឿន រ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ (មុខរបរបុគ្គលិកកាស៊ីណូ) មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកហុងដាឌ្រីម២៥ស៊េរីឆ្នាំ២០២០ មានស្លាក លេខ ប.ប ២AI-០៨១៩ គ្មានមួកសុវត្ថិភាព បេីកបរក្នុងទិសដៅពីជើងទៅត្បូង(របួសធ្ងន់ត្រង់មុខនិងដៃ,ទ្រូង) ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តប៉ៃលិន ។
រីឯអ្នកបើកបររថយន្តឈ្មោះ ហ៊ី វ៉ាន់ឌី ភេទប្រុស អាយុ ៤០ឆ្នាំ(គ្មានរបួស) មុខរបរកសិករ មានទីលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបររថយន្តម៉ាកកាមរីស្វិត ពណ៌ស មានស្លាកលេខៈ ប៉ៃលិន២A -១៥៥៣ បេីកបរបត់ឆ្លងកាត់ទទឹងផ្លូវ។
មន្ត្រីនគរបាលជំនាញស្រុកបន្តថាករណីគ្រោះថ្នាក់ចរារចណ៍នេះបណ្ដាលមកពីកត្តា មនុស្សបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ដោយបត់រថយន្តមិនមើលឆ្វេងស្ដាំ ហើយភាគីខាងម៉ូតូ ក៏បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដែរ រួចក៏ទៅបុកនឹងរថយន្តដែលកំពុងបត់កាត់ទទឹងផ្លូវលេខ៥៧យ៉ាងពេញទំហឹងចំកណ្ដាលរថយន្តបណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលផ្កាប់មុខរងរបួសធ្ងន់ ។ ក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានធ្វើការវាស់វែង បន្ទាប់ត្រូវបានម្ចាស់រថយន្ត បានដឹកជនរងគ្រោះយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំណែក រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្ទឹងកាច់ រង់ចាំជំនាញមានចំណាត់ការបន្ត៕
ដោយ៖ ស សារ៉េត