ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៤នាក់ ស្រី ៦៧នាក់, អ្នកជាសេះស្បើយចំនួន ២៧នាក់ ស្រី ២១នាក់ និងទទួលមរណភាពថ្មី(គ្មាន) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង – សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១១៤នាក់ ស្រី ៦៧នាក់ (ដែលជាអាជីវករ, កម្មករ, កសិករ, ជាងជួសជុល, បុគ្គលិកមីក្រូហិរញ្ញវត្ថុ, បុគ្គលិកក្រុមហ៊ុន, អាចារ្យ, សិស្ស និងគ្រូបង្រៀន) មានរាយនាមដូចខាងក្រោម៖

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូព៌ា និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “ការពារ និង៣កុំ ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

បញ្ជាក់ ៖ – អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១១៤នាក់ ស្រី ៦៧នាក់ សរុប ៣ ៦១១នាក់ ស្រី ២ ១៨៧នាក់

– ជាសះស្បើយថ្មីចំនួន ២៧នាក់ ស្រី ២១នាក់ សរុប ២ ៩០៣នាក់ ស្រី ១ ៨០៣នាក់

– ស្លាប់ថ្មី (គ្មាន) សរុបចំនួន ១០១នាក់ ស្រី ៦១នាក់ – កំពុងសម្រាកព្យាបាលចំនួន ៦០៧នាក់ ស្រី ៣២៣នាក់

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖