ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ ហេតុអីប្រេីឡាន​អត់​បង់ពន្ធ​និង​ ស្លាកលេខ​ក្លែង​ក្លាយ​បែបនេះ​ ?

ចែករំលែក៖

ភ្នំពេញ៖ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥ ល្បីល្បាញបំផុតក្នុងការបង្ក្រាបឡានរត់ពន្ធ ឡានពាក់ស្លាកលេខ( ខម) ប៉ុន្តែការដឹកជញ្ជូនទំនិញអត់ពន្ធ ឬគ្មានច្បាប់អនុញ្ញាត គាត់ចន្លោះប្រហោងក្នុងការបង្ក្រាប អាចកត្តាសូកប៉ាន់ នៃអំពើពុករលួយ ខណៈសមត្ថកិច្ចដទៃចាប់បានម្តងៗ សុទ្ធតែប្រភេទឡានយីឌុប ? 

ថ្មីៗនេះមានការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម facebook ជាច្រើនបានបញ្ចេញជាចម្ងល់ថា ហេតុអ្វី លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ ប្រេីឡាន​អត់​បង់ពន្ធ​និង​ ស្លាកលេខ​ក្លែង​ក្លាយ ? ចំពោះការពិតឬយ៉ាងណានោះ អាចបន្តតាមដាននូវការពិតទាំងអស់គ្នា ។ 

នៅលើ facebook មួយបានសរសេរថា, គិតយ៉ាងម៉េច​ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ ប្រេីឡាន​អត់​បង់ពន្ធ​និង​ ស្លាកលេខ​ក្លែង​ក្លាយ​បែបនេះ​ ?  

Facebookដដែលបានលើកឡើងថា, ស្លាកលេខ​ 2AU-6806 ភ្នំពេញ​ គឺ​ ជា​ស្លាក​លេខ​ស្របច្បាប់​បំពាក់​លេី​រថយន្ត​ តូយ៉ូតា​ ព្រូស​ ពណ៌ខៀវ​ទឹក​ប៉ិច​ មិនមែន​បំពាក់​លេី​ រថយន្ត​ Lexus RX350 ពណ៌​ ស​ ដែល​គយចល័ត​តំបន់​៥​ កំពុង​ប្រើប្រាស់​ទេ​ ។  

អ្នកលេងfacebook បានបង្កើតជាសំណួរថា, សុំលោក​ ឈួន​ សោភា​ មេត្តា​បំភ្លឺ​ផង​ សូមអរគុណ​ 🙏។

ពាក់ព័ន្ធករណីនេះ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ សំបូររឿងអាស្រូវ អង្គភាព”នគរដ្រេហ្គន”មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយទូរស័ព្ទរបស់ជាប់រវល់រហូត ឬ (អាចដាក់ ភ្ជាប់ប្រព័ន្ធជាប់រវល់) ។ ដូច្នេះស្លាកលេខ​ 2AU-6806 ភ្នំពេញ​ គឺ​ ជា​ស្លាក​លេខ​ស្របច្បាប់​បំពាក់​លេី​រថយន្ត​ តូយ៉ូតា​ ព្រូស​ ពណ៌ខៀវ​ទឹក​ប៉ិច​ មិនមែន​បំពាក់​លេី​ រថយន្ត​ Lexus RX350 ពណ៌​ ស​ ដែល​គយចល័ត​តំបន់​៥​ កំពុង​ប្រើប្រាស់​ទេ​ នោះជាការពិតឬយ៉ាងណា មិនទាន់ទទួលបានការបកស្រាយពីលោកនៅឡើយ។

ក្នុងករណីនេះ មេត្តាលោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ពិនិត្យសិក្សាស្រាវជ្រាវពីករណីនេះផង ជៀសវាងប៉ះពាល់ដល់ស្ថាប័នគយ ជាអ្នកអនុវត្តច្បាប់ ហើយទៅជាប្រើប្រាស់ឡានអត់ពន្ធ ពាក់ស្លាកលេខក្លែងក្លាយនោះ ។ នេះប្រសិនជាការពិតដូចការរិះគន់យ៉ាងព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម facebook ៕

ដោយ ៖ សិលា


ចែករំលែក៖