ព័ត៌មានទាន់ហេតុការណ៍៖

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION   ដែលបានឧបត្ថម្ភ :

 ១. ថវិកា ចំនួន ៤១,០០០,០០០ រៀល 

 ២. ជែលលាងដៃចំណុះ ៥០មម ចំនួន ២,៤០០ ដប

ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ រួមទាំង ព្រឹត្តិការណ៍ ២០ កុម្ភៈ នេះផងដែរ ។

សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី ២៧ កញ្ញា​ ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៣៩នាក់​ (ឆ្លងសហគមន៌​:​ ​​៧៣០ និង​ នាំចូល:​ ១០៩) និងមានជាសះស្បេីយ​ ៥៣០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៩៩២៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០១១៨៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៨នាក់​ សរុប​ស្លាប់ ២២៦១នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2405124 ស្មេីនឹង​ 141561  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖