ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាបូប

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាបូប កាលពីម៉ោង៧យប់ ២៧ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ 

 លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ២៦៤Eo ផ្លូវ កម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។ 

ចំណែកជនសង្ស័យឃាត់ខ្លួន ០២នាក់ ទី.១ឈ្មោះ ព្រេង ភារ៉ន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ 

ទី២.ឈ្មោះ សាន មេឃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ជនសង្ស័យទាំង ០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ 

លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងទៀត ថាមុនពេលកើតហេតុកាល ពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ២០២១ ម៉ោង១១យប់ ជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0964 នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកនៅក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ  ស្រាប់តែជនសង្ស័យ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្តលួចយកកាបូបស្ពាយពណ៌ខ្មៅរបស់ជនរងគ្រោះ ក្នុង កាបូបមាន អាវុធខ្លី០១ដើម ម៉ាក CFK-98 ពណ៌ខ្មៅ បង់០១, គ្រាប់ ១៥គ្រាប់ ប្រាក់ ៥០០ដុល្លារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក, លិខិតឆ្លងដែន ០១ក្បាល ប័ណ្ណសំគាល់យានយន្ត ០១សន្លឹក អត្តសញ្ញាណប័ណ្ណនគរបាលជាតិ ០១សន្លឹក ប័ណ្ណសំគាល់អាវុធខ្លី០១សន្លឹក ប័ណ្ណបើកបរនគរបាលជាតិ ០១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក នាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ឈ្មោះ សាន មេឃ និងឈ្មោះ ម៉េត បន្ទាប់មកជនសង្ស័យឈ្មោះ ព្រេង ភារ៉ន, ឈ្មោះ ព្រេង ភារ៉ុង និងឈ្មោះ សាន មេឃ ក៏ដកយកលុយទៅទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែក កាបូប និងសម្ភារៈនៅសល់ គឺជនសង្ស័យឈ្មោះ ម៉េត ជាអ្នកយកលាក់ទុក។ លុះដល់ថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២១ ម៉ោង៧យប់ សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការបន្តតាមនីតិវិធី និងបានធ្វើតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀនទាំង ០២នាក់) ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ព្រេង ភារ៉ុង និងឈ្មោះ ម៉េត នាំគ្នាគេច ខ្លួនបាត់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖