ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិចសុីសបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូClick បុកពេញទំហឹងបណ្តាលស្លាប់២នាក់​ របួសធ្ងន់ម្នាក់នៅភ្លើងស្តុបក្បាលថ្នល់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត LEXUS LX470 ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវបុរសបីនាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមកបុកពេញទំហឹង​បណ្ដាលឲ្យស្លាប់​ពីរនាក់​ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ និងម្នាក់ទៀតរងរបួសស្រាល​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់​ តាមបណ្តោយផ្លូវលេខ២៧១​ កែងផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

    សពជនរងគ្រោះទាំងពីរនាក់និងម្នាក់ទៀតរងរបួសធ្ងន់គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក​LEXUS LX470​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2J-9007 បេីកបរចេញពីផ្លូវព្រះមុនីវង្សឆ្លងផ្លូវក្នុងទិសដៅពីជេីងទៅត្បូងបំណងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ​។ ខណៈបើកមកដល់ចំណុចពាក់កណ្តាលផ្លូវលេខ២៧១​ ស្រាប់តែមានម៉ូតូម៉ាក​ Click ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ1GB- 7899​ បេីកបរដោយបុរសម្នាក់និងរួមដំណេីរដោយបុរស២នាក់ទៀត​បើកតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន​ និងជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យបោកក្បាលផ្ទប់និឹងរថយន្តរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ហេីយភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចបានចុះទៅដល់និងឃាត់ម្ចាស់រថយន្តជាបណ្តោះអាសន្នរង់ចាំទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖