ភ្នំពេញ៖ ពិតជាធ្វើឲ្យគេចាប់អារម្មណ៍ទៀតហើយទៅកាន់ក្រុមគ្រួសារអតីតារាសសម្តែង កែវ វល័ក្ខ និងអតីតពិធីករលោក លាន អាហ្វ្រីលគីនីន។ ចាប់អារម្មណ៍ក៏ក្រោយពេលដែលអ្នកនាង កែវ វល័ក្ខ បានបញ្ចេញសារដ៏ក្តៅគគុកជាថ្មីថាមានអ្នកប្រើថ្នាំរហូតដល់បែក ហើយប្រើប្រាស់អំពើហិង្សាលើនាងនិងកូន។
សារនេះនាងមិនទាន់បានសំដៅទៅលើជនណាម្នាក់នៅឡើយទេប៉ុន្តែ ភ្ជាប់ដោយសារនោះគឺជារូបថតរបស់ស្វាមីនាង គឺលោក លាន អាហ្វ្រីលគីនីន។ ដោយអ្នកនាងបានបញ្ជាក់ថា” អញប្រាប់ហើយ ថាជក់ថ្នាំល្មមបានហើយ បើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញនិងកូនទេ…”។ សារនេះត្រូវបានគេសង្ស័យដែរថា ក្រុមគ្រួសារនាងកំពុងតែផ្ទុះករណីចម្រូងចម្រាសជាថ្មី។ កាន់តែសង្ស័យគឺក្រោយពីដើមខែមុននេះនាងបានបញ្ចេញរូបថតនិងលេខទូរស័ព្ទដៃរបស់នារីម្នាក់ ដោយថែមទាំងបានប្រកាសរកមុខនារីរូបស្រស់នោះថែមទៀតផង ជាមួយនឹងសំណេរថា មានបងប្អូនណា ស្គាល់លេខទូរស័ព្ទនេះអត់? ប្តីខ្ញុំកំពុងតែស្វែងរកអ្នកដែរប្រើលេខនឹង ព្រោះម្ចាស់លេខនឹងកំពុងតែលួចសាហាយស្មន់ប្រពន្ធគាត់ សូមបងប្អូនជួយ Share អោយដល់ម្ចាស់លេខនឹងផង ដើម្បីមកដោះស្រាយជា១ប្តីខ្ញុំ ព្រោះប្តីខ្ញុំមិនសុខចិត្តទេ បញ្ជាក់ (កាលពីមុន លេខនឹងកូនស្រីខ្ញុំប្រើ)។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់អតីតសិល្បករទាំងពីរបាននៅឡើយទេ ប៉ុន្តែនេះមិនមែនជាលើកដំបូងនោះឡើយដែលរឿងរ៉ាវវិវាទក្នុងគ្រួសាររបស់អតីតតារាចម្រៀងល្បីមានងារជាឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវបានផ្ទុះកក្រើកផ្អើលអស់មហាជន រហូតមានការបញ្ចេញវីដេអូ និងរូបថតនៃការវាយកំទេចទ្រព្យសម្បត្តិក្នុងផ្ទះ និងលេចចេញរឿងរ៉ាវអតីតតារាចម្រៀងរូបនេះមានស្រីថ្មីនោះជាដើម ៕
ដោយ ៖ វឌ្ឍនា