ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ធំឃាត់ខ្លួននគរបាលសេដ្ឋកិច្ចក្រសួង ២នាក់ ដាក់កុងត្រូលជជុះព្រមទាំងវាយអ្នកដឹកឈើជំរិតទារប្រាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖   លោកឧ​ត្ត​មសេនីយ៍ត្រី ទិ​ត សំណាង ស្នងការរង ទទួលផែន​ព្រហ្ម​ទណ្ឌខេត្តកំពង់ធំ បាន​ដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួង ពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ល្អក់ ​ឃុំ​កំពង់ថ្ម ។ ការ ឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅនៅវេលា​ម៉ោង៨និង៣០​នាទី​យប់ ​ថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ​២០២១ដោយធ្វើឡើងតាម​ការចង្អុល​បញ្ជា​ពីលោកព្រះរាជអាជ្ញាអយ្យការអម​សាលាដំបូង​ខេត្ត​កំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្ស​០៤​នាក់​បាន​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ និង​ប្រើ​អំពើហិង្សា​វាយនឹង​ពិល ទះកំភ្លៀង អុក​នឹង​ជង្គង់​ទៅ​លើប្រជាពលរដ្ឋ​ដឹក​ឈើ​(​ក្តារ )​ចំនួន​០៩​សន្លឹក​ដោយ​គោយន្ត​ក​ន្រៃ្ត​កាឡេ​ថង​យកមក​ធ្វើផ្ទះ​នៅ​តំបន់​អូជ្រៅ ​ភូមិសាស្ត្រ​ភូមិ​គន្លង​ខ្ទីង ​ឃុំ​ឈើទាល ​ស្រុក​សណ្តាន់​ បណ្តាលឲ្យរង​របួសធ្ងន់​ដោយសារទារឲ្យបង់ប្រាក់មិនបាន។

ជនសង្ស័យ​ទាំង៤នាក់ត្រូវបាន​ឃាត់ខ្លួន​ ក្នុងនោះជនដៃដល់មានទី១.ឈ្មោះ​ អ៊ុច សុខ​រិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។

ទី​២.​ឈ្មោះ​ កែវ រី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ភូមិ​លេខ​២០ ​ផ្លូវ៦១៤​សង្កាត់​បឹងកក់​២​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ទាំង២នាក់ជាមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងត្រូវកសាង​សំណុំរឿង​បបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ​។

ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់​ជា​ប្រជា​ការពារ ម្នាក់​ជា​អ្នកសារព័ត៌មាន ឈ្មោះ​ វ៉ាន់ លាងហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅភូមិ​អូ​ពក​សាមគ្គី ​ឃុំ​ឈើទាល  ក្រោយពី​ធ្វើការ​សាកសួរដោយយល់ឃើញថា ពុំមាន​ការពាក់​ព័​ន្ឋ សមត្ថកិច្ចបាន​អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ​វិញ​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖