ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដួលផ្កាប់មុខចូលក្នុងទឹក (តង់ចិញ្ចឹមត្រី)សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យខ្យល់គរ បានដួលផ្កាប់មុខចូលក្នុងទឹក (តង់ចិញ្ចឹមត្រី)បណ្ដាលឱ្យឈ្លក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

នគរបាលប៉ុស្តិ៍រដ្ឋបាលបាវិត បានឱ្យដឹងថា បុរសខាងលើមានឈ្មោះឈុន វ៉ាន់ឆាំ អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា ពួកគាត់បានប្រទះឃើញមនុស្សស្លាប់ដួលផ្កាប់មុខក្នុងទឹក (តង់ចិញ្ចឹមត្រី) ទើបសមត្ថកិច្ច

ប៉ុស្តិ៍សហការជាមួយនគរបាលក្រុងនិងគ្រូពេទ្យចុះទៅពិនិត្យហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរប្រាកដមែន ដោយដួលផ្កាប់មុខចូលក្នុងទឹក (តង់ចិញ្ចឹមត្រី)បណ្ដាលឱ្យឈ្លក់ស្លាប់ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកកូវីដ-១៩ ហើយជាលទ្ធផលអវិជ្ជមានទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖