ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ ។
ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការបានអានរបាយការណ៍ និងលទ្ធផលការងារប្រចាំខែកញ្ញា ជូនដល់អង្គប្រជុំ ជាមួយនោះដែរក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង អ្នកនាំពាក្យ លោកនាយការិយាល័យ ទាក់ទងទៅនឹងការអនុវត្តការងារ ដំណោះស្រាយ និងបញ្ហាប្រឈមផ្សេងៗទៀតដែលកេីតមានឡេីង ក៏ដូចជាទិសដៅបន្តសម្រាប់ខែតុលា ។
លោកស្នងការបានធ្វេីការកោតសរសេីរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតលោកស្នងការបានមានមតិចូលរួម និងដឹកនាំល្អៗជាច្រេីនដល់អង្គប្រជុំ ដូចជាការណែនាំដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា ជាមួយនោះដែរ លោកស្នងការ បានសរសេីរដល់ការខិតខំរបស់មន្ត្រីនៃការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ក្នុងពេលជួយពន្លត់ ចំណែកឯមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រេីប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ ហេីយលោកបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលេីច្បាប់ ហេីយការផាកពិន័យក៏ផ្អែកលេីច្បាប់ដែលបានកំណត់ផងដែរ ការកំណត់តាមច្បាប់ដេីម្បីធ្វេីការផាកពិន័យខ្ពស់ ដេីម្បីឲ្យអ្នកល្មេីសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់ ។
ជាកិច្ចបញ្ចប់លោកស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំដេីម្បីធ្វេីការតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ គ្រប់អង្គភាពទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ឲ្យបានល្អ ដេីម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព ។
ជាពិសេសលោកស្នងការបានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ ហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ បេីប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វេីឲ្យបែកការ ហេីយជនសង្ស័យបានឃេីញ និងធ្វេីការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និងតាមដានដេីម្បីតាមឃាត់ខ្លួនជនសង្ស័យ ៕
ដោយ ៖ សិលា