ព័ត៌មានទាន់ហេតុការណ៍៖

តួលេខករណីឆ្លងវីរ៉ុសកូវីដ-១៩ បានធ្លាក់យ៉ាងគំហុកក្រោយការអនុវត្តយកសំណាកតែតាមម៉ាស៉ីន PCR

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា,សញ្ញាវិជ្ជមាននៃការត្រៀមបើកប្រទេសដើម្បីសេដ្ឋកិច្ចសង្គមក៏ហាក់បីដូចជាខិតកៀកមកដល់។ ស្ថានភាពប្រជាជនកម្ពុជាដែរជួបការលំបាករងគ្រោះដ៏ធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ ក៏អាចនឹងមានសញ្ញាល្អសម្រាប់ការស្តារស្ថានភាពសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសសម្រាប់អ្នកដែលជាប់ជំពាក់បំណុលធនាគារ ឬបំណុលបង់រំលោះនានា។

ប្រជាពលរដ្ឋគ្រប់គ្នា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់អាជីវកម្មជាច្រើនប្រភេទ រួមទាំងបុគ្គលិក សិល្បៈករ សិល្បការិនីប្រហែលជាមានភាពអំណរសាទរដោយបានឃើញតួលេខនៃករណីវិជ្ជមានកូវីដ-១៩ថមថយបែបនេះ។

បើទោះបើជាយ៉ាងណា សូមបងប្អូនកុំភ្លេចឱ្យសោះអនុសាសន៍ពេជ្រសម្តេចតេជោ ហ៊ុន សែន គឺ៣កុំ និង៣ការពារ ដើម្បីរួមគ្នាកាត់ផ្តាច់ខ្សែចម្លងវីរុសចង្រៃលើលោកនេះឱ្យខានតែបាន។

សូមជម្រាបជូនថា ថ្ងៃទី ៣០​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៣២នាក់​ (ឆ្លងសហគមន៌៍:​ ​​១៨៧ និង​ នាំចូល:​ ៤៥) និងមានជាសះស្បេីយ​ ៥៥៦នាក់ ។

 ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១២៨៨៣នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០៣៣៨៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៧នាក់​ សរុប​ស្លាប់ ២៣៣៦នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2427987 ស្មេីនឹង​ 142906  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖