ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកបន្លែត្រកួនមកពីខេត្តព្រៃវែងយកទៅឲ្យម៉ូយនៅផ្សារដើមគ ខណៈជិតទៅដល់គោលដៅហើយក៏ស្រាប់តែងោកមួយភាំងធ្វើឱ្យជ្រុលទៅបុករថយន្តTACOMAដែលចតមុខផ្ទះចំពីក្រោយបណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AI-6944 បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅយប់កេីតហេតុរូបគាត់បានបេីករថយន្តដឹកបន្លែត្រកួនមកពីស្រុកបាភ្នំ ខេត្តព្រៃវែងដេីម្បីយកមកឲ្យម៉ូយនៅផ្សារដេីមគ ស្រាប់តែមកដល់កន្លែងកេីតហេតុក៏ងោកមួយភាំងធ្វេីឲ្យរេចង្កូតឡេីងលេីចិញ្ចេីមផ្លូវទៅបុករថយន្ត Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BK-6971 ដែលចតចោលនៅមុខផ្ទះចំពីក្រោយផ្នែកខាងស្ដាំនិងរុញទៅបុកម៉ូតូសណ្ដោងរុឺម៉កថែមទៀតបណ្ដាលឲ្យរងការខូចខាត រីឯរថយន្តបង្កក៏រងការខូចខាតយ៉ាងដំណំផងដែរ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ហេីយក៏មិនបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋផងដែរ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ តែភាគីទាំងពីរសុំធ្វេីការចរចាមួយជំហាន ដោយភាគីរថយន្តTacoma ដែលរងគ្រោះបានស្នេីឲ្យភាគីបង្កយករថយន្តរបស់ខ្លួនទៅជួសជុលឲ្យស្អាតដូចដេីម ដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ