ព័ត៌មានទាន់ហេតុការណ៍៖

សុខាភិបាល​វៀតណាម៖​ ប្រកាស​ស្ដីពី​អ្នកជំងឺកូវីដ​-១៩​ ជាង១០០នាក់ស្លាប់​ ,ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗចំនួនជាង៥ពាន់នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសនៅថ្ងៃអាទិត្យនេះដែរ​ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៥,៣៧៦ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺកូវីដ​ចំនួន១១៤នាក់បន្ថែមទៀត​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ក្រសួងសុខាភិបាលវៀតណាម​ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៩ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ២,៤៦១នាក់។

គួរបញ្ជាក់ថា​ ប្រទេសវៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨០៨,៥៧៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៦៩៣,៧៩៧នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៩,៧១៥នាក់​ គិតត្រឹមយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ៕ដោយ​៖ស​ តារា

រូបភាព​៖ឯកសារ​ Viet Nam News

 

 


ចែករំលែក៖