ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានរៀងចំវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង ជូនដល់អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តស្វាយរៀង ចំនួន ២៧០នាក់ តាមប្រព័ន្ធ online zoom

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ  ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លោក ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្តបានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ សសយក ខេត្តស្វាយរៀង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដោយមានគ្រូឧទ្ទេសនាម លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មរហ័ស គ.ជ.ប លោក  កេង សុម៉ារិទ្ធ តំណាងលោក កើត រិទ្ធ សមាជិកគណៈអចិន្រ្តៃយ៍ សសយក និងជាប្រធានក្រុមការងារពិនិត្យតាមដានយុទ្ធនាការពលរដ្ឋល្អ  លោក កែ រឹទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម លោក តូច ប៉ូលីវ៉ា និង លោក សាខុន បូរិន ។

សួនបញ្ជាក់ថា, វគ្គបណ្ដុះបណ្ដាលស្វែងយល់ទៅលើ

-រចនាសម្ព័ន្ធរបស់ គ.ជ.ប ក្នុងក្របខណ្ឌការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិតេយ្យ 

-តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ជាតិ

-ក្រមសីលធម៌អ្នកសង្កេតការណ៍ជាតិ

-នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការប្ដឹង និងការដោះស្រាយពាក្យបណ្ដឹង និងតារាងត្រួតពិនិត្យ

-បេសកម្មរបស់ សសយក ក្នុងការងារសង្កេតការណ៍ដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការបោះឆ្នោត

-របៀបធ្វើរបាយការណ៍ និងទិដ្ឋាការធ្វើដំណើរ

ក្នុងវគ្គបណ្ដុះបណ្ដាលនេះមានចូលរួមពី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត លោក លោកស្រីសមាជិកអចិន្រ្តៃយ៍ សសយក ខេត្ត ក្រុមការងារ សសយក ចុះជួយក្រុង ស្រុកទាំង ៨ គណៈកម្មាធិការ សសយក និងជនបង្គោលសង្កេតការណ៍  ទាំង ៨ក្រុងស្រុក សរុបចំនួន ២៧០នាក់ តាមប្រព័ន្ធ online zoom៕

ដោយ ៖ សិលា


ចែករំលែក៖