ភ្នំពេញ៖ យោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ នៅយប់ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០ និង០០នាទី រហូតដល់ម៉ោង២២ និង០០នាទី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដាក់កម្លាំងសរុប ចំនួន៣៨នាក់ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅ ( ត្រង់ចំណុចរូបសំណាកលោកតាក្រមង៉ុយ ) ស្ថិតនៅតិរះវិថីព្រះសុីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានឱ្យដឹងថា៖ ក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលេីនេះ ជាក់ស្ដែងមធ្យោបាយឆ្លងកាត់សរុប ចំនួន២០៩គ្រឿង ( រថយន្ត៩៧គ្រឿង និង ម៉ូតូ១១២គ្រឿង )។
បន្ទាប់ពីឃាត់ត្រួតពិនិត្យ បានធ្វេីការអប់រំ អ្នកបើកបរម៉ូតូគ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់គ្មាន, បករថយន្តកញ្ចក់ខ្មៅគ្មាន,អ្នកបើកបរឆ្លងកាត់ មិនមានអាវុធឆ្លងកាត់៕
ដោយ៖សហការី