ព័ត៌មានទាន់ហេតុការណ៍៖

វិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៦ ខែតុលា មានចំនួន ៩ ករណីពិន័យជាប្រាក់ ចំនួន ៨០០,០០០រៀល !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមគណៈកម្មការអន្តរសួង ដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.) បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ តាមរយៈសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២១៖ការអនុវត្តវិធានការច្បាប់មានចំនួន ៩ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៣៦នាក់​
២.ឃាត់យានយន្ត (គ្មាន​)
៣.ពិន័យជាប្រាក់ ចំនួន ៨០០,០០០រៀល។ ក្នុងនោះវិធានការអប់រំផ្សព្វផ្សាយច្បាប់ ចំនួន ៤០៩ទីតាំង។
-អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ៥៥នាក់ (យានយន្ត ៤០គ្រឿង)។ សូមបញ្ជាក់ថា, បើយោងតាមអត្ថបទយកពី ផេកផ្លូវការ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលប្រធានមន្ទីរព័ត៌មានខេត្តរាយការណ៍រជូនបានបញ្ជាក់អោយដឹងថា, កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ៖ សិលា


ចែករំលែក៖