ភ្នំពេញ៖ សេចក្ដីថ្លែងការណ៍របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លើការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម និងប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅជាទីបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនដែលកាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាមាន “សញ្ជាតិខ្មែរតែមួយគត់”។យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តម និងប្រកបដោយឧត្តមគតិស្នេហាជាតិ ដ៏ជ្រាលជ្រៅជាទីបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្នុងការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យឥស្សរជនដែលកាន់តំណែងជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយក រដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាន “សញ្ជាតិខ្មែរតែមួយគត់”។ ការកំណត់ ខាងលើនេះ គឺជាការធានានូវភាពត្រឹមត្រូវទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពច្បាប់ ជូនថ្នាក់ដឹកនាំកំពូលរបស់ ជាតិឱ្យប្រកាន់ភ្ជាប់នូវឆន្ទៈ មនសិការស្នេហា និងស្មោះត្រង់ចំពោះជាតិ មាតុភូមិ ដោយតម្កល់នូវឧត្តម ប្រយោជន៍ជាតិជាធំ និងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងព្រះរាជាណាចក្រកម្ពុជាពី សំណាក់រដ្ឋបរទេសណាមួយនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការនូវព័ត៌មានដែល បានចុះផ្សាយដោយការសែតបរទេសមានឈ្មោះថា“The Guardian និងThe Washington Post- ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌ជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិ និងកាន់លិខិតឆ្លងដែន ប្រទេសសាយប្រឺស (Cyprus)។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែល ទាក់ទងដល់ការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសូមថ្កោលទោស ចំពោះការចុះផ្សាយរបស់កាសែតបរទេស ដែលមានចរិតញុះញង់ និងមួលបង្កាច់ដោយគ្មានការពិត និងសូម អំពាវនាវដល់យុវជន និងមហាជនគ្រប់ស្រទាប់ ដែលគោរពស្រលាញ់ និងគាំទ្រ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សូមរួមគ្នាជាធ្លុងមួយជុំវិញការ ដឹកនាំរបស់ សម្តេច ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕
ដោយ៖សុខ ខេមរា