ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ ឆាបឆេះហាងលក់អាហារ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទាំងព្រឹក !

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានអគ្គិភ័យ ឆាបឆេះហាងលក់អាហារ មួយកន្លែងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទាំងព្រឹក នៅវេលាម៉ោងជាង៨និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ និងរាលដាលទៅដល់ហាងលក់ដូរក្បែរគ្នាមួយកន្លែងទៀត បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។សូមបញ្ជាក់ថា, ភ្លាមៗពេលកើតហេតុ សមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអន្តរាគមន៍ជួយពន្លត់ទប់ស្កាត់មិនឲ្យរាលដាលបន្ត ទៅកាន់កន្លែងផ្សេងទៀតបានទាន់ពេលវេលា ។
បើតាមលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងឲ្យដឹងថា អគ្គិភយ័នេះផ្តើមចេញពីធ្លាយធុងហ្គាស ប៉ះនឹងភ្លើងចង្ក្រានបាយក្នុងហាងលក់អាហារដែលសំណង់ក្នុងហាងនេះភាគច្រើនសង់ពីឈើនិងឫស្សី ។
លោកបន្តថា, បន្ទាប់មកភ្លើងបានរាលដាលទៅដល់ហាងមួយទៀតនៅក្បែរគ្នា មុនពេលសមត្ថកិច្ចនិងពលរដ្ឋជួយពន្លត់បានមិនឲ្យរាលដាលបន្ត។
លោកអភិបាលក្រុងបន្តថា, ហាងទី១ ដែលផ្តើមមានអគ្គិភយ័បានខូចខាតទាំង ស្រុង និងហាងមួយទៀតនៅក្បែរគ្នាខូច ខាតផ្នែកខ្លះ និងថាហេតុការណ៍នេះមានមនុស្សម្នាក់ដែលជាចុងភៅរងរបួស រលាក ភ្លើង ។
សូមជម្រាបជូនថា, រដូវនេះគឺជារដូវភ្លៀងធ្លាក់ ក៏ដូចជារលកសមុទ្រធំៗ ប៉ុន្តែដោយមានការធ្វើប្រហេសពីបងប្អូនប្រជាពលរដ្ឋ ក៏បណ្ដាលឱ្យមានអគ្គិភ័យឆាប់ឆេះឡើង តាមរយៈការធ្លាយធុងហ្គាស។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការប្រើប្រាស់ចរន្តអគ្គិសនី ធុងបាស ការអុជធូបទៀននេះជាដើម ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖