ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលជាតិកាន់តំណែងជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយគត់។គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យឃើញពីការទប់ស្កាត់ការជ្រៀត ជ្រែកពីបរទេស ពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និងស្មារតីស្នេហាជាតិមាតុភូមិយ៉ាងមោះមុតដែលយើងខ្ញុំ ទាំងអស់ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសូមគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពដ៏ខ្ពង់ខ្ពស់ ដោយមាន សម្ដេច ដែលជាមគ្គុទ្ទេសក៏ដ៏ឆ្នើមមានព្រហ្មវិហារធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ ប្រទេសជាតិ។យើងខ្ញុំសូមលើកដៃប្រណម្យបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្តេចនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជ័យជំនះថ្មីៗក្នុងភារកិច្ចដឹកនាំ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖សុខ ខេមរា