ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយរបស់សារព័ត៌មាន The Guardian ដែលបានចោទប្រកាន់ដោយបំភ្លៃការពិតទាំងស្រុង ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ។

ការចុះផ្សាយខុសស្រឡះពីសច្ចភាពនេះ បានធ្វើឱ្យបុគ្គលអគតិមួយក្តាប់តូច ឆ្លៀតឆក់ឱកាសបំប្លែង និងបំប៉ោងព័ត៌មាន កាន់តែអាក្រក់បន្ថែមទៀត ក្នុងគោលបំណងញុះញង់ បំផុសបំផុល បង្កចលាចល និងបំផ្លាញសណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាព នៅក្នុងសង្គមកម្ពុជា។

ក្រុមមេធាវីរាជរដ្ឋាភិបាល ទាមទារឱ្យសារព័ត៌មាន The Guardian ចុះផ្សាយកែតម្រូវអត្ថបទខាងលើជាបន្ទាន់ ហើយទន្ទឹមនឹងនេះ យើងកំពុងសិក្សាលើទិដ្ឋភាពច្បាប់ក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងនឹងសារព័ត៌មាន The Guardian ចំពោះការចុះផ្សាយដោយគ្មានការពិតនេះ៕

ដោយ៖ សិលា


ចែករំលែក៖