ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងនាមនាយទាហានថ្នាក់ដឹកនាំ យោធភូមិភាគទី៥ គាំទ្រទាំងស្រុងអនុសាសន៍ របស់សម្តេចតេជោ ហ៊ុនសែន !

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្នុងនាមមេបញ្ជាការ មេបញ្ហាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងបញ្ហាការដ្ឋាន យោធភូមិភាគទី៥, ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងឧត្តមគតិ ស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

ការមានសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរព្រមទាំងបង្ហាញពីភាព ស្មោះត្រង់ចំពោះជាតិបញ្ចៀសពីការជ្រៀតជ្រែករបស់បរទេស។

យោធភូមិភាគទី៥ ទាំងមូលសូមប្តេជ្ញាគោរពថែរក្សាការពារឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយស្មោះ ត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលស្របច្បាប់ព្រមទាំងសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាអមតៈ៕

ដោយ៖ សិលា


ចែករំលែក៖