ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធនធានទឹក និងឧតុនិយម សូមគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធនធានទឹក និងឧតុនិយម សូមគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិពាក់ព័ន្ធទាំងឡាយ ដែលកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់ ។

វិសោធនកម្មនេះ បានសបញ្ជាក់ពីការទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិខ្មែរពិតប្រាកដមែន គឺមិនត្រូវលាយឡំ និងទទួលខុសត្រូវចំពោះជាតិដទៃក្នុងពេលតែមួយឡើយ ថ្នាក់ដឹកនាំកំពូល ។ ដែលជាតំណាងឱ្យប្រជាជាតិខ្មែរ ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ និងតម្កល់ ប្រយោជន៍ជាតិជាធំ រួមសុខរួមទុក្ខ និងដោះស្រាយការលំបាកជាមួយប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ។យើងខ្ញុំគ្រប់រូបជាយុវជន សូមប្ដេជ្ញាចូលរួមគាំទ្រ ចងចាំជានិច្ចនូវតួនាទីជាប្រវត្តិសាស្ត្រ និងមាគ៌ា នយោបាយដឹកនាំដ៏ប្រពៃថ្លៃថ្លា ឧត្តុងឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មនេះ ដើម្បីឈានទៅ កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មុខតំណែងកំពូលរបស់ជាតិ ចាប់ពីពេលនេះតទៅអនាគត ៕

ដោយ៖ សិលា


ចែករំលែក៖