ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Prius បុករថយន្តBMWនៅគល់ស្ពានឥន្ធនូនៃទីក្រុងកោះពេជ្រ​ រងការខូចខាតយ៉ាងដំណំទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក​ Toyota Prius បានបុកជាមួយរថយន្តស៊េរីទំនេីបម៉ាក​ BMW នៅផ្លូវបំបែកជាបួន​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង​ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ​២០២១​ ត្រង់ចំណុចក្បែរគល់ស្ពានឥន្ធនូ​នៃទីក្រុងកោះពេជ្រ​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុនោះគឺ​ គេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ BMW ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BG-8722 ធ្វេីដណេីរទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ផ្លូវបំបែកជាបួនជាកន្លែងកេីតហេតុក៏ស្រាប់តែមានរថយន្តម៉ាក​ Toyota Prius ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ​ 2AX-7298 ធ្វេីដំណេីរចុះពីស្ពានឥន្ធនូទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​ ហេីយក៏បុករថយន្តBMWចំពីចំហៀងខាងស្ដាំផ្នែកខាងមុខយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ 

    ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបានធ្វេីការចចារគ្នាទាំងនិយាយយកតែត្រូវរៀងៗខ្លួន​ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌចំការមន​ ចុះធ្វេីការសម្របសម្រួល​ ដោយភាគីរថយន្ត​Prius ព្រមទទួលកំហុសហេីយយករថយន្តBMWទៅជួសជុលឲ្យស្អាតដូចដេីមវិញដេីម្បីបញ្ចប់រឿង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖