ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយក្រុមហ៊ុន QB ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានបញ្ជាក់ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ គឺទី១-ឈ្មោះ កុយ ដា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន។ ជនសង្ស័យទី២- ឈ្មោះ យិន លីតុង ហៅ កេត(ប្តីរបស់ឈ្មោះកុយ ដា) អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរគ្មាន។ ចំពោះវត្ថុតាងដកហូតមាន ថ្នាំញៀន៣កញ្ចប់ធំ ២កញ្ចប់តូច។  ជនសង្ស័យទី៣-ឈ្មោះ វឿន ទ្បា ហៅ តុល នៅចំណុចផ្ទះគ្មានលេខ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរជាងដែក។

បើតាមលោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ យិន លីតុង ហៅ កេត បានឆ្លើយថា ខ្លួនបានទិញថ្នាំពីឈ្មោះ វឿន ទ្បា ហៅ តុល នៅខាងក្រោយក្រុមហ៊ុន QB ភូមិ 5 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

 នៅចំពោះមុខ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖