ភ្នំពេញ៖ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត និងចូលរួមជាចលនាជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច និងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនបានគ្រប់ជ្រុងជ្រោយ ឈរលើគោលការណ៍ « ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង » នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងម៉ូតូដឹកសំរាម សំណល់រឹងដល់អង្គភាព រដ្ឋបាលក្រុង ស្រុក ចំនួន ១៦ មកពីរាជធានី ខេត្ត ចំនួន៩ មានដូចខាងក្រោម ៖
១-ខេត្តកំពង់ស្ពឺ ម៉ូតូចំនួន ៣គ្រឿង (ស្រុកឱរ៉ាល់ ក្រុមហ៊ុនវែងសេងហ្គ្រីន និងសាលាត្មាតពង )
២-ខេត្តកោះកុង ម៉ូតូចំនួន ២គ្រឿង (ស្រុកគិរីសាគរ២គ្រឿង)
៣-ខេត្តព្រះវិហារ ម៉ូតូចំនួន ២គ្រឿង ( ស្រុករវៀង និងស្រុកជំក្សាន្ត)
៤-ខេត្តសៀមរាប ម៉ូតូចំនួន ៣គ្រឿង ( ស្រុកបន្ទាយស្រី ស្រុកស្រីស្នំ និងស្រុកអង្គរជុំ)
៥-ខេត្តស្វាយរៀង ម៉ូតូចំនួន ២គ្រឿង ( ស្រុករមាសហែក និងស្រុកស្វាយជ្រំ)
៦-ខេត្តត្បូងឃ្មុំ ចំនួន ២គ្រឿង (រដ្ឋបាលខេត្ត រថយន្ត ១គ្រឿង និងក្រុងសួង ម៉ូតូកង់បី ១គ្រឿង)
៧-ក្រុមការងារផ្តើមពីយើង ម៉ូតូកង់បី ចំនួន ១គ្រឿង
៨-ខេត្តព្រះសីហនុ ម៉ូតូចំនួន ១គ្រឿង ( ស្រុកកំពង់សិលា)
៩-ខេត្តកំពង់ចាម ម៉ូតូចំនួន ១គ្រឿង ( ស្រុកកោះសូទិន)៕
ដោយ ៖ សិលា