ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាង«រងចាំ» ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តកណ្ដាល៖ ម្ចាស់ហាងដែលមានយីហោ «រងចាំ» ម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ​។

ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី នៅចំណុចបន្ទប់គិតលុយហាងរងចាំ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះមានអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ  មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ស្វាយ ស៊ីសុថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងរងចាំ និងជាចាងហ្វាងកាសែតអនឡាញNKP ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់  ក្រុងតាខ្មៅ ខេត្តកណ្តាល   

    ប្រភព​ដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះបានប្រាប់ថា រូបគាត់និងជនសង្ស័យបានរាប់អានគ្នាជាយូរណាស់មកហើយ។ នៅមុនពេលកើតហេតុ​ជនសង្ស័យបានតេមកគាត់ ហើយជិះម៉ូតូមកឌុបរូបគាត់ទៅផឹកស្រាបៀរនៅហាងរបស់ជនសង្ស័យយីហោ រងចាំ រួចក៏នាំគ្នាអង្គុយផឹកស្រាបៀរក្នុងបន្ទប់គិតលុយតែ២នាក់អស់ស្រាបៀរចំនួន៧កំប៉ុង បណ្តាលឱ្យស្រវឹងរៀងៗខ្លួន។  លុះដល់ម៉ោង១១យប់ក៏ស្រាប់ជនសង្ស័យមានអារម្មណ៍ផ្លូវភេទ​ក៏បានចាប់គាត់រំលោភសេពសន្ថវៈរហូតបានសម្រេចម្តង ហើយក៏បាននាំគ្នាដេកលង់លក់ទៅ។  រហូតមកដល់វេលាម៉ោង១រំលងអធ្រាត្រ រូបគាត់ក៏បានលួចទូរស័ព្ទមួយគ្រឿងម៉ាកoppo របស់ជនសង្ស័យដើម្បីទុកជាភស្តុតាង ហើយគាត់ក៏រត់គេចទៅផ្ទះគាត់វិញ ។ លុះមកដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ រូបគាត់ក៏ត្រូវម្តាយនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ និងបានយកទូរស័ព្ទរបស់ជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចវិញដើម្បីរកយុត្តិធម៌ឱ្យរូបគាត់ និងសូមឱ្យចាត់ការតាមផ្លូវច្បាប់ ។

    លុះដល់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ក៏បានហៅជនសង្ស័យមកសាកសួរ  ហើយជនសង្ស័យបានឆ្លើយថា៖ គាត់ពិតជាបានស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះពិតប្រាកដមែន គឺចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយក៏ធ្លាប់បានដេករួមរ័កជាមួយគ្នាបានសម្រេចចំនួន១០ដង នៅផ្ទះសំណាក់  ហើយក្រោយរួមរ័កគ្នារួចម្តងៗគាត់តែងឱ្យលុយទៅជនរងគ្រោះចាប់ពី១៥ម៉ឺន ទៅ២០ម៉ឺនរៀល។ មកដល់ឆ្នាំ២០១៩ ក៏បានផ្តាច់ទំនាក់ទងគ្នាវិញ មូលហេតុដោយសារជនរងគ្រោះឈប់ស្រលាញ់មនុស្សប្រុស ទៅស្រលាញ់មនុស្សស្រីដូចគ្នាវិញ។ រហូតមកដល់ថ្ងៃកើតហេតុ គាត់ក៏បានតេទូរស័ព្ទណាត់ជួបគ្នា ហើយគាត់ក៏បានទៅឌុបជនរងគ្រោះមកផឹកតែ២នាក់នៅហាងរបស់ខ្លួនយីហោរងចាំក្នុងបន្ទប់គិតលុយ អស់ស្រាបៀរ៧កំប៉ុងបណ្តាលឱ្យស្រវឹងរៀងៗខ្លួន រួចដេកលង់លក់រៀងខ្លួនអស់ទៅ  ដោយគាត់មិនបានចាប់រំលោភលើជនរងគ្រោះដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ។ លុះគាត់ភ្ញាក់ដឹងខ្លួនវិញទើបដឹងថាបានបាត់ទូរស័ព្ទមួយគ្រឿងម៉ាកoppo ដែលជនរងគ្រោះបានលួចយកទៅ ។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖