ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាំ ក្នុង​លទ្ធ​ផល ១-០ មុនជំនួបកាត់សេចក្ដីជើងទី២

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023) និងប្រភពរូបភាពពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើពាក្យស្លោកថា, #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, នេះជា សកម្មភាពខ្លះៗ នៃការប្រកួតជម្រុះ AFC Asian Cup China 2023 Qualifiers (Playoff) កាល​ពី​យប់​មិញ ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាំ ក្នុង​លទ្ធ​ផល ១-០ មុនជំនួបកាត់សេចក្ដីជើងទី២ នា​រាត្រី​ថ្ងៃ​ទី១២ ខែ​តុលា នៅ​កី​ឡ​ដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

គួរជម្រាបអោយដឹងថា,  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ​កម្ពុជា នឹង​ឧបត្ថម្ភ​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន ១០ម៉ឺន​​ដុល្លារ ដល់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រ​សិន​បើ​អាច​ឡើង​វគ្គ​បន្ដ ។

រីឯ​នាយ​ឧត្តម​សេ​នីយ៍ សៅ សុខា ប្រ​ធាន​ស​ហ​ព័ន្ធ​កី​ឡា​បាល់​ទាត់​កម្ពុជា បានប្រកាសឧបត្ថម្ភ ៥,០០០ដុល្លារ សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី ១គ្រាប់ ក្នុង​ជំ​នួប​វគ្គ​ជម្រុះ​ដណ្ដើម​កៅ​អី​វគ្គ​ចែក​ពូល​ជុំ​ទី៣ ជា​មួយ​កោះ​ហ្គាំនេះ៕

ដោយ ៖ សិលា


ចែករំលែក៖