ភ្នំពេញ៖ ចុងសប្តាហ៍នេះ សម្រាប់ថ្ងៃអាទិត្យទី១០ ខែតុលា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) ដែលតែងបញ្ចេញទស្សនៈជាតិនិយម លើកតម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ និងប្រើពាក្យពេចន៍ ដ៏សមរម្យក្នុងនាមជាបញ្ញវន្ត ឥស្សរៈជន បានសរសេរ លើ facebook ផ្លូវការថា,
មិនចម្លែកទេ! ប្រជាជាតិនីមួយៗ មិនថាប្រទេសតូចឬប្រទេសធំ គឺប្រឈមឧបសគ្គដែលត្រូវជម្នះដោះស្រាយជាបន្តបន្ទាប់៖
• មហាអំណាចខ្លះ ក្រៅតែពីប្រឈមការគំរាមកំហែងពី ភេវរកម្មជាសកល ក៏ត្រូវទប់លំនឹងខ្លួនកុំឱ្យធ្លាក់ចុះពីលេខ១ ហើយត្រូវទប់ស្កាត់បញ្ហារើសអើងជាតិសាសន៍ ទប់ទល់លំនឹងជញ្ជីងពាណិជ្ជកម្ម និងឱនភាពថវិកាជាតិ ហើយនៅមានរឿងលើសពីនេះទៀតដែរ។
លោកបន្តថា, • មហាអំណាចខ្លះ ត្រូវប្រឈមដោះស្រាយចំពោះការព្យាយាមបង្កើតសត្រូវដាក់ជាប់របងផ្ទះ ដើម្បីបញ្ឆេះសង្គ្រាម ដើម្បីទប់ស្កាត់ការងើបរះឡើង។
• ប្រទេសក្នុងតំបន់ខ្លះ ប្រឈមការគំរាមកំហែងសន្តិសុខអធិបតេយ្យ។ ប្រទេសខ្លះមួយចំនួនទៀត ក្រៅតែពីមានបញ្ហាក្តៅកគុកបន្តផ្ទុះនៅកណ្តាលទីក្រុង ក៏មានបញ្ហានៃការតស៊ូដោយឧទ្ទាមប្រដាប់អាវុធ និងការបំបែករដ្ឋជាដើម។
• កម្ពុជាយើង ពិតជាមានភព្វសំណាង ដោយសារគុណបុណ្យរដ្ឋបុរស សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពទឹកដី នាំមកនូវ សន្តិភាព និងស្ថិរភាព។ ពួកក្របីស៊ីស្រូវ ធ្វើនយោបាយចោលម្សៀតតាមរបៀបសត្វក្រៅរបង ដែលនៅឆ្ងាយពីកម្ពុជាជិត១ម៉ឺនគីឡូដី វាបានបង្កើតការរំខានខ្លះជាពាក្យសម្តីព្យាបាទ ប៉ុន្តែពួកគេក៏គ្មានតម្លៃអ្វីទេ។ ទស្សនៈហៀរកែង នរណាក៏ចេះនិយាយដែរ ប៉ុន្តែពួកគេហៀររហូតរលាយ ហើយ «ពួកគេមិនស្គាល់កម្លាំងវាយបកទេ»។ យើងត្រូវខិតខំចូលរួម សំខាន់បន្តបង្កបរិយាកាសរីករាយនៅក្នុងក្រុមគ្រួសារ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងប្រទេស ដោយមិនប្រកាន់និន្នាការ មានឱកាសរស់នៅជាពលរដ្ឋល្អ បន្តថែទាំសុខភាព អប់រំកូនចៅឱ្យមានចំណេះដឹង បន្តចិញ្ចឹមជីវភាពឱ្យកាន់តែរីកចម្រើន។ លោកលើកជាតថភាពជាក់ស្តែងថា, មនុស្សយើងគ្រប់ជាតិសាសន៍ត្រូវការ ២សំខាន់៖ «រស់នៅក្នុងប្រទេសមានសន្តិភាព និងមានឱកាសប្រកបរបបចិញ្ចឹមជីវភាពបានប្រសើរ»។ ថែទាំគ្រួសារនីមួយៗឱ្យល្អ សហគមន៍រីកចម្រើន នោះហើយប្រទេសជាតិ៕
ដោយ ៖ សិលា