ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ធ និងបើកបនល្បែង និងលេងល្បែងស៉ីសងខុសច្បាប់ !

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃទី១១​ ខែតុលា​  ឆ្នាំ២០២១​ វេលាម៉ោង២២​ និង០០នាទី​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាលខេត្តក្រចេះ  កម្លាំងនគរបាលព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល​ ដឹកនាំដោយលោក​ វរសេនីយ៍ឯក​ គុណ​ សុភ័ណ្ឌ​ ស្នងការរងទទួលផែ​នការងារនគរបាលព្រហ្មទណ្ឌ​ និងសម្របសម្រួលនីតិវិធីដោយលោក​ រ៉ា​ បូរ៉ាន់ឌី​ ព្រះរាជអាជ្ញា​រងអមសាលាដំបូងខេត្តក្រចេះ​ បានចុះធ្វេីការបង្ក្រាប ករណី​បើកបនល្បែង និងលេង ល្បែងស៉ីសងខុសច្បាប់​ (បៀរម៉ាជាំង)​ ០១កន្លែង​នៅចំណុចរវៀងជ័យ​ ភូមិថ្នល់​ ឃុំស្វាយជ្រះ​ ស្រុកស្នួល​ ខេត្តក្រចេះ​ ។

សូមបញ្ជាក់ថា, ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ ក្នុងនោះមានស្រី០១នាក់​ ព្រមទាំងចាប់យកវត្ថុតាង​ តុម៉ាស៉ីនចែកបៀរ​ និងបៀ​រ(ម៉ាជាំង)​មួយចំនួន​។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ តាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖