ភ្នំពេញ៖ បើយោងតាមប្រភពពី TYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញចុះមកជួបសួរសុខទុក្ខ ក្រុមការងារយកសំណាក និងក្រុមការងារវ៉ាក់សាំង ។
សូមបញ្ជាក់ថា, លោកស្រីតែងតែផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីរួមគ្នាប្រយុទ្ធនឹងកូវីដ-១៩ ។
លោកស្រីវេជ្ជបណ្ឌិត សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់បានប្រើស្នាមញញឹមដោយគ្មានម៉ាស់ដូចមុន ៕
TYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានលើកឡើងថា, លោក ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី តែងតែនៅជិតពួកគាត់មិនថាកាលៈទេសៈណាក៏ដោយ។
សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ ៖ សិលា