ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយ លោកតា ចំនួន ២នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោក ស៊ុន សុវណ្ណារិទ្ធិ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បាននាំយករង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកយាយលោកតាអាយុ ១០០ឆ្នាំឡើង ចំនួន ២នាក់ បន្ថែមទៀត ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៥,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ដោយឡែកលោកយាយលោកតា ចំនួន ២នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន មានឈ្មោះដូចខាងក្រោម: 

១.លោកយាយ លឹម ស៊ុន ព្រះជន្ម ១០៣ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពុងឆ្នាំង ក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង ។

២.លោកតា យូរ អន ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិប្រស្និប ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា , អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

ដោយ ៖ សិលា


ចែករំលែក៖