ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ពិធីបើក-បិទ គឺជាការរៀបចំមួយដ៏ធំជាងគេបំផុត នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែប កិត្យានុភាពជាតិលើឆាកអន្ដរជាតិ ក្នុងសម័យសន្ដិភាពតេជោ សែន ។
យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE។ នេះជាទិសស្លោករបស់ផេក( Cambodia SEA GAMES 2023)។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងទៀតថា, ជាមួយនឹងការជំរុញហ្វឹកហាត់លើកកម្ពស់សមត្ថភាព បច្ចេកទេសដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងនៅក្នុង និងក្រៅប្រទេសឱ្យទទួលបានគុណផលកីឡាខ្ពស់ ប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ការរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព រត់ភ្លើងគប់ និងពិធីបើក-បិទ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ទន្ទឹមនេះ ពិធីបើក ពិធីបិទ គឺជាការរៀបចំមួយដ៏ធំជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែប កិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងសម័យសន្តិភាពតេជោ សែនផងដែរ៕
ដោយ ៖ សិលា