ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យម្នាក់​ចូល​ផ្ទះ​អ្នកស្រុក​លួច​ម៉ូតូ​មួយគ្រឿងបានសម្រេច

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បានឃាត់ខ្លួន​ ជនសង្ស័យ​ជា​ជាងសំណង់ម្នាក់ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​ជាយ​ដែន​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ 

​លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​មាន​ប្រសាសន៍​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ មួ​ង​ ចំ​រឿន​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខរបរ​ ជាងសំណង់​ ស្នាក់​នៅ​ម្តុំ​ផ្កាយ​៣​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ចរបស់លោកឃាត់ខ្លួន​ជនសជនសង្ស័យរូបនេះ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ ផា​ន់​ ចំរើន​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ថា កាលពី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២១​ ខ្លួនបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដា zoomer-x​ ដែល​មាន​ស្លាក​លេខ​ 1P-0166​ លេខ​តួ​ 5129994​ លេខ​ម៉ាស៊ីន​ 01299994​ ពេលដាក់បញ្ឈរមុខផ្ទះ។ម៉ូតូនេះបាត់​នៅ​អំឡុងវេលា​ម៉ោង​ប្រហែល​ ១១​និង​ ៣៥​នាទី​ព្រឹក។​

​ក្រោយ​ទទួលពាក្យបណ្តឹងភ្លាមកម្លាំង​ផែន​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសជនសង្ស័យឈ្មោះ​ មួ​ង​ ចំ​រឿ​ន​ យក​មក​សួរនាំ​។ ពេលនោះជនសង្ស័យបាន​សរ​ភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ zoomer-x​ ខាងលើ​ប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ ម៉ូតូ​ត្រូវ​បាន​ប្រគល់​ឲ្យម្ចាស់​ដើមវិញ​ រីឯ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅសាលាដំបូងខេត្តចាត់ការ​តាមនីតិវិធី៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖