ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ ម្ចាស់រថយន្ត Rolls Royce ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវគឺជាអតីតភរិយាលោក ដួង ឆាយ

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ពេលនេះគេស្គាល់អត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ដែលបានពន្លះជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ រួមនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីហើយ គឺអតីតភរិយារបស់លោក ដួង ឆាយ។

គួររំលឹកថា កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​បង្កដោយរថយន្តស៊េរីទំនើបម៉ាកRolls Royceមួយគ្រឿង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុអ្នកនាង ដេត ម៉ាលីណា អតីតប្រពន្ធរបស់លោកដួង ឆាយដែលជាម្ចាស់រថយន្តបង្កហេតុ បានឈ្លោះប្រកែកប្រតាយប្រតប់គ្នា ជាមួយបុរសម្នាក់នៅហាងផឹកស៊ីមួយកន្លែង ហើយដោយស្ថានភាពស្រវឹងខ្លាំងពេកក៏បានបើករថយន្តចេញមកយ៉ាងលឿនដូចហោះ រហូតដល់បង្កគ្រោះថ្នាក់បែបនេះតែម្តង៕

ដោយ៖ ស សម


ចែករំលែក៖