ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើងដល់​កំពស់១៣.២​ម៉ែត្រ ហើយ ! ខណៈលោករដ្ឋមន្ត្រីក្រសួងធនធានទឹកកំពុងបានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បើគិត​ត្រឹមម៉ោង​៩​៖០០នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើងដល់​កំពស់១៣.២​ម៉ែត្រ ហើយ ដែល​ជា​សញ្ញា​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ មន្ត្រី​ធនធានទឹកបាន​និយាយ​ទៀត​ថា ជំនន់​ទឹក​ដែល​កំពុង​មាន​សន្ទុះ​នៅ​តាម​ដងស្ទឹង​សង្កែ​នា​ពេល​នេះ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង ជា​ពិសេស​នៅ​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល និង តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់​ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទើប​បង្ក​ឲ្យ​មាន​ជំនន់​តាម​ដងស្ទឹង​សង្កែ​។សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស រួមជាមួយលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកកិច្ចការបច្ចេកទេស ថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញប្រចាំខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រួមទាំងលោកប្រធាននាយកដ្ឋានជំនាញ លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ តាមដានស្ថានភាពទឹក និងដាក់ផែនការបន្ថែម ដើម្បីបង្កាទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង ព្រមទាំងចាត់ឲ្យអនុវត្តការងារជួសជុលកែលម្អសណ្តរទំនប់ឲ្យបានរឹងមាំ និងកាយយកកំប្លោក បើកមុខទឹក ពន្លឿនលំហូរទឹកឲ្យបានល្អប្រសើរជាងមុន តាមប្រព័ន្ធវីដេអូ Zoom ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖