ការប្រណាំងរថយន្តដែលធ្វើឡើងនៅចិន Chinese Grand Prix ត្រូវបានគេរំពឹងថា នឹងត្រូវដកចេញពីប្រតិទិនការប្រណាំង Formula 1 ឆ្នាំ២០២២ នៅពេលដែលកាលវិភាគឆ្នាំក្រោយត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។
ការប្រណាំងនៅទីក្រុងសៀងហៃមិនត្រូវបានគេរៀបចំឡើងទេចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងកូវីដ–១៩ និងការរឹតត្បិតជុំវិញការឆ្លងជំងឺនេះនៅក្នុងប្រទេសចិនមានន័យថា មិនអាចធ្វើបាន។ វានឹងត្រូវជំនួសដោយកម្មវិធី Emilia Romagna GP នៅតំបន់ Imola នៅថ្ងៃទី២៤ ខែមេសា។
ស្ថាប័ន Formula 1 គ្រោងនឹងបោះពុម្ពប្រតិទិនប្រណាំងចំនួន២៣ជាមួយនឹងព្រឹត្តិការណ៍ដែលបានបង្កើតផ្សេងទៀតទាំងអស់ដែលអវត្តមាននៅរដូវនេះ។ ការប្រណាំងនៅអូស្រ្តាលី, កាណាដា, សិង្ហបុរីនិងជប៉ុនសុទ្ធតែត្រូវរៀបចំឡើងនៅឆ្នាំ២០២២ ។ ប្រទេសទាំង៤បានខកខានការប្រកួតពីររដូវចុងក្រោយដោយសារការរឹតត្បិតថ្នាក់ជាតិរៀងៗខ្លួនជុំវិញជំងឺកូវីដ–១៩ ។
រដូវកាលឆ្នាំ២០២២ នឹងចាប់ផ្តើមនៅប្រទេសបារ៉ែននៅថ្ងៃទី២០ ខែមីនានិងបញ្ចប់នៅអាប៊ូដាប៊ី នៅថ្ងៃទី២០ ខែវិច្ឆិកា ហើយប្រណាំង២៣ដងក្នុងរយៈពេលតែ៣៥សប្តាហ៍ប៉ុណ្ណោះ។ ការប្រកួតជើងឯកនឹងបញ្ចប់៣សប្តាហ៍មុនឆ្នាំនេះដើម្បីចៀសវាងការប៉ះទង្គិចជាមួយបាល់ទាត់ពិភពលោកនៅប្រទេសកាតា។
នៅឆ្នាំនេះ Formula 1 បានកែប្រែប្រតិទិនប្រណាំងចំនួន២៣ ប៉ុន្តែត្រូវកែប្រែទៀត ព្រោះប្រទេសមួយចំនួនសម្រេចចិត្តថា ពួកគេមិនអាចរៀបចំការប្រកួតនៅចំកណ្តាលនៃជំងឺរាតត្បាត។ នៅទីបញ្ចប់ការប្រណាំងចំនួន២២នឹងត្រូវរៀបចំឡើងនៅឆ្នាំនេះ បើទោះបីជាមានការលុបចោលព្រឹត្តិការណ៍នៅអូស្ត្រាលី, ចិន, កាណាដា, សិង្ហបុរី និងជប៉ុនក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)