ព័ត៌មានទាន់ហេតុការណ៍៖

អីក៏ពិបាកនិយាយគ្នាម្លេះលោកអើយ ! មេខ្យល់ម្នាក់ និងពលករជាង ៥០នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនទាន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហាមមិនស្តាប់ ! ព្រហើននោះព្រហើនពេកហើយអស់លោកមេខ្យល់នាំពលករឆ្លងដែន , ដឹងដែរ ឮដែរនៅឡើយប្រព្រឹត្ត អត់អាណិតជីវិតខ្លួនឯង អត់ស្តាប់អាជ្ញាធរ សមត្ថកិច្ច សូម្បីបន្តិច ពិសេសមិនគោរពវិធានសុខាភិបាល ! 

សូមបញ្ជាក់ថា, មានមេខ្យល់ម្នាក់ និងពលករជាង ៥០នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានទាន់ពេលវេលា។ 

សមត្ថកិច្ចបានឱ្យដឹងថា, នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ មេខ្យល់ម្នាក់ និងពលករចំនួន ៥៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុះរបស់កម្ពុជា សហការជាមួយទាហានឈុតខ្មៅថៃ ឃាត់ខ្លួនបាន នៅចំណុចបង្គោលសីមា៥៤ ក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

បើតាមរបាយការណ៍បឋមពីសមត្ថកិច្ចដែលទើបទទួលបាន ឲ្យដឹងថា មេខ្យល់រូបនេះ មានឈ្មោះ អេន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និង ពលករចំនួន ៥៦នាក់ ក្នុងនោះមានក្មេងៗចំនួន ៥នាក់។

បច្ចុប្បន្នមនុស្សទាំងអស់នេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖