ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា ៖ ថ្ងៃស្អែកទឹកស្ទឹងសង្កែ អាចកើនដល់ ១៤,៥០ ម៉ែត្រ នាវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា, ជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ :  គិតត្រឹមម៉ោង ១៨៖២០ នាទី នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង មានកម្ពស់ ១៣,៩០ ម៉ែត្រ។

លោករដ្ឋលេខាធិការបានបន្តថា, – ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង នឹងបន្តកើនឡើងបន្ថែមទៀត ( អាចកើនដល់ ១៤,៥០ ម ) នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ ។ បន្ទាប់មក ទឹកនឹងចាប់ផ្ដើមស្រកចុះវិញ ។

– សូមរំលឹកជូនថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ ទឹកស្ទឹងសង្កែនៅចំណុចក្រុងបាត់ដំបង ធ្លាប់បានកើនឡើងដល់កម្ពស់ ១៤,៨២ ម៉ែត្រ។

អ្នកក្រុងបាត់ដំបង គួរមានការប្រុងប្រយ័ត្នអោយខ្ពស់បំផុត ចំពោះគ្រោះធម្មជាតិ ដែលកើតមានដោយយថាហេតុ៕

ដោយ ៖ សិលា


ចែករំលែក៖