ខេត្តតាកែវ ៖ មានករណីហិង្សាលេីអ្នកសារព័ត៌មានពេលចុះយកព័ត៌មាន នៅកន្លែងលេងល្បែងបញ្ជល់មាន់ដ៏ធំ នៅក្នុងឃុំត្បែង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ នេះជាដំណឹងបឋម, ប៉ុន្តែគេពុំទាន់ដឹងថាតើដើមហេតុដោយសារអ្វីនោះទេ អង្គភាព”នគរដ្រេហ្គន”មិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ។
សូមបញ្ជាក់ថា ការបើកបនល្បែងស៊ីសងសូមអាជ្ញាធរ សមត្ថកិច្ច មេត្តាយកចិត្តទុកដាក់បង្រ្កាបផង ព្រោះជាអំពើល្មើសច្បាប់ និងជាដើមហេតុផ្តើមឱ្យមានបទល្មើសកើតឡើងនៅក្នុងសង្គម ពិសេសក្នុងបរិបទកូវីដ-១៩នេះ ត្រូវគោរពវិធានសុខាភិបាល ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ ។
មានបុរសម្នាក់បានបង្ហោះសារជាសំឡេងថា រឿងហ្នឹងសូមលូកមាត់បន្តិច ដោយសារមាន់ជល់ហ្នឹង មុនហ្នឹងក៏ខ្ញុំបានទៅដែរ, ចឹងទៅដល់កន្លែងហ្នឹង គឺគេចាយម្នាក់៥មុឺនៗ ហើយបងប្អូនយើងច្រើនប្រហែលខ្ទង់ជាង១០០នាក់ ។ លោកបន្តថា ពេលហ្នឹងពេលខ្ញុំទៅឃើញប្រហែល៥០-៦០នាក់ហើយ ទៅយកលុយបានម្នាក់៥មុឺនៗ អ្នកខ្លះបាន១០មុឺន អ្នកខ្លះបាន២០មុឺនទៅ។ ដូច្នេះដល់ពេលហ្នឹងប្រហែលព័ត៌មានខាងហ្នឹងគាត់មិនត្រូវឬយ៉ាងម៉េច ដល់ប្រទូស្តរាយទៅ ។
សូមជម្រាបថា អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ប្រើវិធានគ្រប់មធ្យោបាយដើម្បីទទួលបានព័ត៌មានពិត ដោយមិនប៉ះពាល់សិទ្ធិអ្នកដទៃ ទៅទទួលឬប្រើប្រាស់អ្វីមិនត្រូវតាមគោលការណ៍ ស្របតាមបុគ្គលិកលក្ខណៈជាអ្នកសារព័ត៌មាន
ទទួលយកសំណូកនោះឡើយ ។
ដោយឡែកការប្រើហិង្សាជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្រាវជា្រវរកការណ៍ពិត ផ្តល់ភាពយុត្តិធម៌សម្រាប់ពលរដ្ឋដែលរស់នៅក្រោមដំបូលសន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់។
ចំពោះព័ត៌មានលម្អិតអង្គភាព”នគរដ្រេហ្គន” នឹងផ្សាយបន្តជូននៅពេលក្រោយទៀត៕
ដោយ ៖ សិលា