ខេត្តរតនគិរី៖ ទីតាំងល្បែងស៊ីសង (បៀរ)ខុសច្បាប់ មួយកន្លែងត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរីចុះបង្ក្រាប និងឃាត់ស្រ្តី០៤នាក់។
ការចុះបង្ក្រាបល្បែងសុីសងខុសច្បាប់នេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១នៅចំណុច ភូមិអភិវឌ្ឍន៍ ក្រុងបានលុង ខេត្តរតនគិរីដឹកនាំសម្របសម្រួលដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រភពពីសមត្ថកិច្ចថាស្ត្រីដែលញៀនល្បែងទាំង៤នាក់នោះមាន ៖
ទី១. ឈ្មោះ សន ពៅ (ម្ចាស់ផ្ទះ) អាយុ ៥២ ឆ្នាំ មុខរបរលក់ដូរ នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទី២. ឈ្មោះ លី លង អាយុ ២៨ ឆ្នាំមុខរបរមេផ្ទះ នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង រតនគិរី។
ទី៣. ឈ្មោះតារា រឿង អាយុ ៤០ ឆ្នាំមុខរបរ មេផ្ទះ នៅភូមិ ជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទី៤. ឈ្មោះ ឈង ណាលីន អាយុ ៥៥ ឆ្នាំ មុខរបរលក់ដូរ នៅភូមិជ័យជម្នះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងនោះដកហូតវត្ថុតាងរួមមាន៖បៀរ ៤ ហ៊ូ ទូរស័ព្ទដៃចំនួន៥គ្រឿង លុយមួយចំនួន និងម៉ូតូ២គ្រឿងទៀតផងដែរ។
ហើយក្រោយឃាត់ខ្លួនបានធ្វើតេស្តរហ័សរកកូវីដ-១៩លទ្ធផល អវិជ្ជមាន។
ជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕
ដោយ៖ ជីវ័ន្ដ