ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកគ្រឿងផលិតជ័រ​បេីកធ្លាក់ចិញ្ចើមផ្លូវបេតុងក្រឡាប់ផ្ងារជើងម្ខាង​ សំណាងគ្មានអ្នករបួស

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តដឹកគ្រឿងផលិតជ័រក៏ជ្រុលធ្លាក់ចិញ្ចើមផ្លូវបេតុងផុងក្រឡាប់ផ្ងារជើងម្ខាង​សំណាងមិនបង្កឲ្យមនុស្សរងរបួស​ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៤នឹង៣០នាទីរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស កែងនិងផ្លូវ៥០ម្រែត្រ​ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក​ KIA ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ 2AQ-45 24 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចស្តុប​ រថយន្តបង្កបានបង្អង់អែបខាងធ្លាក់ចិញ្ចើមផ្លូវបេតុងផុងដីក្រឡាប់ផ្ងារជើងម្ខាងតែម្ដង តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ​ ដោយរថយន្តបង្កខាងលេីមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ​ ក៏ដូចជាមិនបង្កឲ្យមានអ្នករងរបួស​ ទេីបសមត្ថកិច្ចអនុញ្ញាតឱ្យម្ចាស់រថយន្ដសាងទំនិញចេញហើយហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖