ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១៖
១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ៥៣៨ទីតាំង
២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២១៩នាក់ (យានយន្ត ១៤១គ្រឿង)
៣.ការអនុវត្តវិធានការច្បាប់ (គ្មាន) ។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖ស តារា