ព័ត៌មានទាន់ហេតុការណ៍៖

Andy Murray ចាញ់ Diego Schwartzman ក្នុងព្រឹត្តិការណ៍ European Open ក្នុងជុំទី២

ចែករំលែក៖

កីឡាករវាយតឺន្នីស Andy Murray របស់​ចក្រភព​អង់គ្លេស​​បាន​ធ្លាក់​ចេញ​ក្នុង​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍ European Open ក្នុង​ទីក្រុង Antwerp ក្រោមស្នាដៃកីឡាករ​លេខ ១៤ ពិភពលោក Diego Schwartzman។

កីឡាករអាហ្សង់ទីនវ័យ ២៩ ឆ្នាំរូបនេះបានយកឈ្នះដើម្បីយកឈុតដំបូងមុនពេលឈ្នះការប្រកួតដ៏តឹងតែងក្នុងលើកទី២ដើម្បីឆ្លងកាត់ក្នុងលទ្ធផល6-4 7-6 (8-6) ។

Murray ដែលបានឈ្នះព្រឹត្តិការណ៍នេះក្នុងឆ្នាំ២០១៩ ត្រឹមតែ៩ខែបន្ទាប់ពីការវះកាត់កែឆ្អឹងត្រគាកដែលបានយកឈ្នះ Frances Tiafoe ក្នុងការប្រកួតជុំទីមួយដ៏គួរឱ្យរំភើបដើម្បីបង្កើតការជួបលើកដំបូងជាមួយ Schwartzman ។

អតីត​កីឡាករ​លេខ​មួយ​របស់​អង់គ្លេស​បាន​ស្តី​បន្ទោស​ពីអាកប្បកិរិយា​មិន​ល្អសម្រាប់​ការ​បរាជ័យ​របស់​គាត់។ Murray បាននិយាយថា“ខ្ញុំមិនបានធ្វើការសំរេចចិត្តបានល្អដូចដែលខ្ញុំចូលចិត្តនៅក្នុងសិតទី២ដើម្បីដោះស្រាយភាពលំបាកនោះទេ។ ផ្លូវចិត្តខ្ញុំអន់ ហើយអាកប្បកិរិយារបស់ខ្ញុំមិនល្អនៅក្នុងទីលានប្រកួត វាជារឿងពីរដែលអ្នកអាចគ្រប់គ្រងបាន វានឹងធ្វើឱ្យការសម្រេចចិត្តកាន់តែពិបាកក្នុងការប្រកួត”។

កីឡាករវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងប្រកួតក្នុងព្រឹត្តិការណ៍ Erste Bank Open នៅទីក្រុងវីយែននៅសប្តាហ៍ក្រោយ មុនពេលប្រកួតក្នុងព្រឹត្តិការណ៍ Stockholm Open ក្នុងខែវិច្ឆិកា។

ចំណែកកីឡាករ Schwartzman បានពោរពេញដោយការគោរពចំពោះ Murray នៅក្នុងការអត្ថាធិប្បាយក្រោយការប្រកួតរបស់គាត់។

កីឡាករអាហ្សង់ទីនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Antwerp ក្នុងឆ្នាំ២០១៦ និង២០១៧បាននិយាយថា “វាពិតជារីករាយក្នុងការលេងជាមួយ Andy។ យើង​មិន​បាន​លេង​ពីមុន​ទេ ហើយ​គាត់​នឹង​ត្រឡប់​មក​វិញ ​រាល់​សប្តាហ៍ដែល​គាត់​លេង​បាន​ល្អ​។ ខ្ញុំមានការគោរពច្រើន ពីព្រោះនៅពេលខ្ញុំធំឡើងលេងកីឡាវាយតឺន្នីស ខ្ញុំបានមើល Roger Federer, Rafael Nadal, Andy Murray និង Novak Djokovic ហើយឥឡូវនេះការលេងជាមួយគាត់គឺជាសេចក្តីរីករាយសម្រាប់ខ្ញុំ” ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖