ភ្នំពេញ៖ បើយោងតាមប្រភពអត្ថបទៈ ខេមបក្សីសាស្រ្តិន ដែលលោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, សូមស្វែងយល់ពីសត្វទទាឈ្មោះភាសាអង់គ្លេស៖ Chinese Francolin ឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus។
លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា, ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក ។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut) ។ បើសត្វ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។
ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា តុក កាតត ក្ដតា យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច ។ ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម. ។
លោកបន្តថា, របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius ។
អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។
បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ៕
ដោយ ៖ សិលា